ព្រះត្រៃបិដក ភាគ ០៤
ព្រមទាំងអត្ថ ទាំងព្យញ្ជនៈឲ្យបរិសុទ្ធបរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពយ៉ាងនេះ ភិក្ខុនោះចាំច្រើនហើយ ទ្រទ្រង់ហើយ សន្សំហើយ ដោយវាចាដ៏ស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ត្រូវល្អដោយទិដ្ឋិ១ ចំណែកបាតិមោក្ខទាំងពីរ ភិក្ខុនោះក៏ចេះចាំដោយពិស្តារ ចែកចេញបានដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីបានដោយល្អ ដោយសុត្ត (គឺខន្ធកៈ និងបរិវារៈ) ដោយអនុព្យញ្ជនៈ១ ភិក្ខុនោះមានវាចាពោលត្រឹមត្រូវដោយសិថិលធនិតជាដើម មានសំឡេងពីរោះ១ ភិក្ខុនោះជាទីស្រឡាញ់ពេញចិត្តនៃភិក្ខុនីទាំងឡាយដោយច្រើន១ ភិក្ខុនោះជាអ្នកអាចដើម្បីនឹងប្រដៅភិក្ខុនីបាន១ ភិក្ខុនោះមិនធ្លាប់ប្រព្រឹត្តកន្លងគរុធម៌នឹងភិក្ខុនីដែលស្លៀកដណ្តប់សម្ពត់ជ្រលក់ដោយទឹកចត់ បួសចំពោះព្រះដ៏មានព្រះភាគនេះ១ ភិក្ខុនោះមានវស្សាម្ភៃ ឬមានវស្សាជាងម្ភៃ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតនូវភិក្ខុដែលប្រកបដោយអង្គទាំងឡាយ៨នេះ ឲ្យជាអ្នកប្រដៅភិក្ខុនី។
[២៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុដែលឈ្មោះថាសង្ឃមិនបានសន្មតនោះ គឺសង្ឃមិនបានសន្មតដោយញត្តិចតុត្ថកម្មវាចា។ ពួកស្រីដែលឈ្មោះថាភិក្ខុនីនោះ បានដល់ស្រីដែលបានឧបសម្បទាហើយក្នុងឧភតោសង្ឃ។
ID: 636786886427737464
ទៅកាន់ទំព័រ៖