ព្រះត្រៃបិដក ភាគ ០៤

 [​៣០១​]​ ​ត្រង់​ពាក្យ​ថា​ ​អ្នក​សិក្សា​ ​គឺ​អ្នកមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សិក្សា​។​ ​ពាក្យ​ថា​ ​គួរ​ដឹង​ច្បាស់​ ​គឺ​គួរ​ចេះ​។​ ​ពាក្យ​ថា​ ​គួរ​សាកសួរ​ ​គឺ​គួរ​សាកសួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពាក្យ​នេះ​ដូចម្តេច​ ​ពាក្យ​នេះ​មាន​សេចក្តី​ដូចម្តេច​។​ ​ពាក្យ​ថា​ ​គួរ​ពិចារណា​ ​គឺ​គួរ​គិត​ ​គួរ​ថ្លឹង​។​ ​ពាក្យ​ថា​ ​នេះ​ជា​សាមីចិកម្ម​ក្នុង​សិក្ខាបទ​នោះ​ ​គឺថា​នេះ​តាម​ទំនៀម​ក្នុង​សិក្ខាបទ​នោះ​។​
 [​៣០២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុ​ពោល​ថា​ ​ខ្ញុំ​នឹង​ដឹង​ ​ខ្ញុំ​នឹង​សិក្សា១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី១​ ​ចប់​។​

ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636787610794948898
ទៅកាន់ទំព័រ៖