ព្រះត្រៃបិដក ភាគ ០៤

ក្នុង​វិន័យ​ ​នឹង​ទាញ​មក​ ​នឹង​ច្រាន​ទៅ​នូវ​យើង​ទាំងឡាយ​តាម​គាប់ចិត្ត​ ​នែ​អាវុសោ​ទាំងឡាយ​ ​ណ្ហើយចុះ​ ​យើង​គួរ​ពោល​បង្អាប់​វិន័យ​វិញ​។​ ​ទើប​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ចូល​ទៅ​ជិត​ភិក្ខុ​ទាំងឡាយ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ប្រយោជន៍អ្វី​ដោយ​សិក្ខា​បទ​តូច​ៗ​ទាំងនេះ​ ​ដែល​បុគ្គល​ណាមួយ​សំដែង​ឡើង​ហើយ​ ​សិក្ខាបទ​ទាំងឡាយ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ក្តៅក្រហាយ​ចិត្ត​ ​ដើម្បី​សេចក្តី​លំបាកចិត្ត​ ​ដើម្បី​សេច​ក្តី​សាំ​ញុំា​ចិត្ត​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិន​គួរ​នឹង​ពោល​បង្អាប់​វិន័យ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ពោល​បង្អាប់​វិន័យ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​គួរ​នឹង​ពោល​បង្អាប់​វិន័យ​ទេ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​កាលបើ​ភិក្ខុ​សំដែង​ឡើង​នូវ​បាតិមោក្ខ​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​ប្រយោជន៍អ្វី​ដោយ​សិក្ខាបទ​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636787620082720129
ទៅកាន់ទំព័រ៖