ព្រះត្រៃបិដក ភាគ ០៤

តូច​ៗ​ទាំងនេះ​ ​ដែល​ភិក្ខុ​ណាមួយ​សំដែង​ឡើង​ហើយ​ ​សិក្ខាបទ​ទាំងឡាយ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ក្តៅក្រហាយ​ចិត្ត​ ​ដើម្បី​សេចក្តី​លំបាកចិត្ត​ ​ដើម្បី​សេចក្តី​រសេមរសាម​ចិត្ត​ប៉ុណ្ណោះ​ឯង​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ពោល​បង្អាប់​សិក្ខាបទ​។​ ​
 [​៣០៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​កាលបើ​ភិក្ខុ​សំដែង​ឡើង​នូវ​បាតិមោក្ខ​ ​គឺ​កាលបើ​ភិក្ខុ​សំដែង​ឡើង​ឯង​ក្តី​ ​ឲ្យ​គេ​សំដែង​ឡើង​ក្តី​ ​ធ្វើ​ស្វាធ្យាយ​ក្តី​។​ ​ពាក្យ​ថា​ ​ពោល​យ៉ាងនេះ​ ​គឺ​ភិក្ខុ​ណា​ពោល​បង្អាប់​វិន័យ​ដល់​ឧបសម្បន្ន​ផងគ្នា​ថា​ ​ប្រយោជន៍អ្វី​ដោយ​សិក្ខា​បទ​តូច​ៗ​ទាំងនេះ​ ​ដែល​ភិក្ខុ​ណាមួយ​សំដែង​ឡើង​ហើយ​ ​សិក្ខាបទ​ទាំងនេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ក្តៅក្រហាយ​ចិត្ត​ ​សេចក្តី​លំបាកចិត្ត​ ​សេចក្តី​រសេមរសាម​ចិត្ត​ប៉ុណ្ណោះ​ឯង​ ​ភិក្ខុ​ណា​រៀន​សិក្ខាបទ​នេះ​ ​ភិក្ខុ​នោះ​មាន​សេចក្តី​ក្តៅក្រហាយ​ចិត្ត​ ​សេចក្តី​លំបាកចិត្ត​ ​សេចក្តី​រសេមរសាម​ចិត្ត​ ​ភិក្ខុ​ណា​មិន​រៀន​សិក្ខាបទ​នេះ​ ​ភិក្ខុ​នោះ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ចិត្ត​ ​សេចក្តី​លំបាកចិត្ត​ ​សេចក្តី​រសេមរសាម​ចិត្ត​ទេ​ ​សិក្ខាបទ​នេះ​ ​បើ​មិន​មាន​អ្នកណា​សំដែង​ឡើង​ ​ក៏​ជាការល្អ​ ​សិក្ខាបទ​នេះ​ ​បើ​មិន​មាន​អ្នកណា​សិក្សា​ ​ក៏​ជាការល្អ​ ​សិក្ខាបទ​នេះ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636787620433400186
ទៅកាន់ទំព័រ៖