ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៣​


 [​៣០៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​នាំគ្នា​ប្រព្រឹត្ត​អនាចារ​ ​ហើយ​គិតថា​ ​ភិក្ខុ​ទាំងឡាយ​ចូរ​ដឹង​ថា​ ​យើង​ទាំងឡាយ​ត្រូវអាបត្តិ​ដោយ​សេចក្តី​ល្ងង់​ ​កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ​ ​ក៏​នាំគ្នា​ពោល​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ទើបតែនឹង​ដឹង​ឥឡូវនេះ​ថា​ ​ធម៌​នេះ​មក​ហើយ​ក្នុង​សុ​ត្តៈ​ ​រាប់​ចូល​ហើយ​ក្នុង​សុ​ត្តៈ​ ​មកកាន់​ឧទ្ទេស​ ​(​ការសូត្រ​)​ ​រាល់​កន្លះ​ខែ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ​ ​ម្តេច​ក៏​នាំគ្នា​ពោល​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ទើបតែនឹង​ដឹង​ក្នុង​កាល​ឥឡូវនេះ​ថា​ ​ធម៌​នេះ​មក​ហើយ​ក្នុង​សុ​ត្តៈ​ ​រាប់​ចូល​ហើយ​ក្នុង​សុ​ត្តៈ​ ​មកកាន់​ឧទ្ទេស​ ​រាល់​កន្លះ​ខែ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ ​កាល​ភិក្ខុ​កុំ​ពុង​សំដែង​បាតិមោក្ខ​ ​ក៏​នាំគ្នា​ពោល​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ទើបតែនឹង​ដឹង​ឥឡូវនេះ​ថា​ ​ធម៌​នេះ​មក​ហើយ​ក្នុង​សុ​ត្តៈ​ ​រាប់​ចូល​ហើយ​ក្នុង​សុ​ត្តៈ​ ​មកកាន់​ឧទ្ទេស​រាល់​កន្លះ​ខែ​ ​ពិតមែន​ឬ​។​ ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636787621338241940
ទៅកាន់ទំព័រ៖