ព្រះត្រៃបិដក ភាគ ០៤
ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ មិនគួរនឹងមកពោលយ៉ាងនេះថា យើងទាំងឡាយទើបតែនឹងដឹងក្នុងកាលឥឡូវនេះថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលភិក្ខុកំពុងសំដែងបាតិមោក្ខរាល់កន្លះខែ ហើយពោលយ៉ាងនេះថា ខ្ញុំទើបតែនឹងដឹងក្នុងកាលឥឡូវនេះថា ឮថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែ។ បើភិក្ខុទាំងឡាយដទៃដឹងនូវភិក្ខុនោះថា ភិក្ខុនេះធ្លាប់អង្គុយស្តាប់បាតិមោក្ខ ដែលភិក្ខុសំដែងអស់វារៈពីរបីដងហើយ នឹងពោលទៅថ្វីទៀតដល់ការស្តាប់ច្រើនដង សេចក្តីរួច (ចាកអាបត្តិ) ដោយអាការដែលមិនដឹង មិនមានដល់ភិក្ខុនោះទេ ភិក្ខុនោះត្រូវអាបត្តិណា ក្នុងរឿងអនាចារនោះ សង្ឃគប្បីញុំាងភិក្ខុនោះឲ្យធ្វើនូវអាបត្តិនោះ ដោយគួរតាមធម៌ ម្យ៉ាងទៀត គប្បីលើកមោហារោបនកម្មដល់ភិក្ខុនោះថែមទៀតថា ម្នាល
ID: 636787621626948453
ទៅកាន់ទំព័រ៖