ព្រះត្រៃបិដក ភាគ ០៤

អាវុសោ​ ​(​ការ​នេះ​)​ ​មិនជា​លាភ​របស់​អ្នកឯង​ទេ​ ​អ្នកឯង​បាន​នូវ​របស់​អាក្រក់​ ​ដោយហេតុថា​ ​កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ​ ​អ្នក​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​សម្រេចប្រយោជន៍​ដ៏​ល្អ​ឡើយ​។​ ​នេះ​ជា​អាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ក្លែង​ធ្វើ​វង្វេង​នោះ​ ​(​ធ្វើ​ពើរ​)​។​ ​
 [​៣០៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​រាល់​កន្លះ​ខែ​ ​គឺ​រាល់ថ្ងៃ​ឧបោសថ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ​ ​សេចក្តី​ថា​ ​កាល​ភិក្ខុ​កំពុង​សូត្រ​បាតិមោក្ខ​។​ ​ពាក្យ​ថា​ ​ពោល​យ៉ាងនេះ​ ​សេចក្តី​ថា​ ​ភិក្ខុ​ណា​ប្រព្រឹត្ត​អនាចារ​ ​ហើយ​ប្រាថ្នា​ថា​ ​ភិក្ខុ​ទាំងឡាយ​ចូរ​ដឹង​ថា​ ​យើង​ត្រូវអាបត្តិ​ដោយ​អាការ​មិនដឹង​ ​កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ​ ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ថា​ ​ខ្ញុំ​ទើបតែនឹង​ដឹង​ឥឡូវនេះ​ថា​ ​ឮ​ថា​ធម៌​នេះ​មក​ហើយ​ក្នុង​សុ​ត្តៈ​ ​រាប់​ចូល​ហើយ​ក្នុង​សុ​ត្តៈ​ ​មកកាន់​ឧទ្ទេស​រាល់​កន្លះ​ខែ​ដូច្នេះ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636787621985598967
ទៅកាន់ទំព័រ៖