ព្រះត្រៃបិដក ភាគ ០៤
            
        
        
            
            
                
                 [៣០៩] ពាក្យថា បើ(ភិក្ខុទាំងឡាយដទៃដឹង)នូវភិក្ខុនោះ សេចក្តីថា ភិក្ខុទាំងឡាយដទៃដឹងនូវភិក្ខុអ្នកប្រាថ្នានូវសេចក្តីវង្វេងថា ភិក្ខុនេះធ្លាប់អង្គុយ(ស្តាប់)បាតិមោក្ខដែលភិក្ខុសំដែងអស់វារៈពីរបីដងហើយ នឹងពោលទៅថ្វីទៀតដល់ការស្តាប់ច្រើនដង សេចក្តីរួច (ចាកអាបត្តិ) ដោយអាការដែលមិនដឹង មិនមានដល់ភិក្ខុនោះទេ ភិក្ខុនោះត្រូវអាបត្តិណាក្នុងរឿងអនាចារនោះ សង្ឃគប្បីញុំាងភិក្ខុនោះឲ្យធ្វើនូវអាបត្តិនោះ ដោយគួរតាមធម៌ ម្យ៉ាងទៀត គប្បីលើកសេចក្តីវង្វេង គឺមោហារោបនកម្មដល់ភិក្ខុនោះថែមទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីលើកមោហារោបនកម្មឡើងយ៉ាងនេះ។ ភិក្ខុដែលជាអ្នកឈ្លាស អង់អាច គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះឈ្មោះនេះ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ មិនបានធ្វើទុកក្នុងចិត្តឲ្យសម្រេចប្រយោជន៍ដ៏ល្អឡើយ។ បើមោហារោបនកម្ម មានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីលើកមោហារោបនកម្មដល់ភិក្ខុឈ្មោះនេះ។ នេះជាវាចាប្រកាសឲ្យសង្ឃដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះឈ្មោះនេះ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ មិនបានធ្វើទុកក្នុងចិត្តឲ្យសម្រេចប្រយោជន៍ដ៏ល្អទេ។ ឥឡូវនេះ សង្ឃលើកនូវ
            
            
         
        
            
                ID: 636787622275265535 
                
            
            
                ទៅកាន់ទំព័រ៖