ព្រះត្រៃបិដក ភាគ ០៤
មោហារោបនកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការលើកមោហារោបនកម្មដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ មោហារោបនកម្ម សង្ឃបានលើកឡើងហើយដល់ភិក្ខុឈ្មោះនេះ។ ការលើកមោហារោបនកម្មនេះ សមគួរដល់សង្ឃ ហេតុនោះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវមោហារោបនកម្មនេះ ដោយការស្ងៀមនៅយ៉ាងនេះ។
[៣១០] កាលមោហារោបនកម្ម សង្ឃមិនទាន់លើកឡើងទេ បើភិក្ខុក្លែងធ្វើវង្វេង ត្រូវអាបត្តិទុក្កដ។ កាលមោហារោបនកម្ម សង្ឃលើកឡើងហើយ ភិក្ខុនៅក្លែងធ្វើវង្វេងទៀត ត្រូវអាបត្តិបាចិត្តិយ។
[៣១១] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មប្រកបដោយធម៌ ហើយក្លែងធ្វើវង្វេង ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយក្លែងធ្វើវង្វេង ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយក្លែងធ្វើវង្វេង ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថា
ID: 636787622626445621
ទៅកាន់ទំព័រ៖