ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៤
[៣១៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុក្រោធខឹង ហើយឲ្យប្រហារដល់ពួកសត្តរសវគ្គិយភិក្ខុ (ភិក្ខុមានពួក១៧)។ សត្តរសវគ្គិយភិក្ខុទាំងនោះនាំគ្នាស្រែកយំ។ ភិក្ខុទាំងឡាយបានសួរយ៉ាងនេះថា ម្នាលអាវុសោ អ្នកទាំងឡាយ ហេតុអ្វីបានជាយំ។ ពួកសត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុទាំងនេះក្រោធខឹង បានឲ្យប្រហារដល់ពួកយើង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរក្រោធខឹង ហើយទៅប្រហារភិក្ខុទាំងឡាយសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយក្រោធខឹង ហើយនាំគ្នាប្រហារភិក្ខុទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរក្រោធខឹង ហើយនាំគ្នាប្រហារភិក្ខុទាំងឡាយទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំ
ID: 636787623304704415
ទៅកាន់ទំព័រ៖