ព្រះត្រៃបិដក ភាគ ០៤
ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយក្រោធខឹង ហើយងាឡើងនូវលំពែង គឺបាតដៃ សំដៅភិក្ខុផងគ្នា ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣១៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា សំដៅភិក្ខុផងគ្នា គឺសំដៅភិក្ខុដទៃ។ ពាក្យថា ក្រោធខឹង គឺមានចិត្តមិនត្រេកអរ មានចិត្តគុំគួន មានចិត្តរឹងត្អឹង។ ពាក្យថា ងាឡើងនូវលំពែងគឺបាតដៃ សេចក្តីថា ភិក្ខុលើកកាយក្តី លើកវត្ថុជាប់នឹងកាយក្តី ឡើងជន្ល ដោយហោចទៅ សូម្បីតែស្លឹកព្រលិត ត្រូវអាបត្តិបាចិត្តិយ។
[៣១៩] ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយក្រោធខឹង ងាលំពែងគឺបាតដៃឡើង ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយក្រោធខឹង ងាលំពែងគឺបាតដៃឡើង ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយក្រោធខឹង ងាលំពែងគឺបាតដៃឡើង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រោធខឹងដល់
ID: 636787625107317519
ទៅកាន់ទំព័រ៖