ព្រះត្រៃបិដក ភាគ ០៤
កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីមិនត្រូវនៅចាំវស្សាក្នុងអាវាសដែលគ្មានភិក្ខុ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរប្រការ គឺការសាកសួរនូវឧបោសថ១ ការចូលទៅទទួលឱវាទ១ អំពីភិក្ខុសង្ឃគ្រប់ៗកន្លះខែ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីនៅចាំវស្សារួចហើយ ត្រូវបវារណាក្នុងឧភតោសង្ឃ ដោយហេតុ៣យ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីត្រូវគរុកាបត្តិ (ជាសតេកិច្ឆា) ហើយត្រូវប្រព្រឹត្តបក្ខមានត្តក្នុងឧភតោសង្ឃ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីត្រូវស្វែងរកឧបសម្បទាក្នុងឧភតោសង្ឃដល់សិក្ខមានាដែលមានសិក្ខាសិក្សាក្នុងធម៌ទាំងឡាយ៦ អស់ពីរវស្សាហើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីមិនត្រូវជេរ មិនត្រូវប្រទេចផ្តាសាភិក្ខុដោយបរិយាយណាមួយឡើយ
ID: 636786887067214040
ទៅកាន់ទំព័រ៖