ព្រះត្រៃបិដក ភាគ ០៤

 [​៣២៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​មានបំណង​នឹង​ផ្តើម​សេចក្តី​រង្កៀស​សង្ស័យ​ឲ្យ​កើតឡើង​ ​តែ​ពោល​(​តាម​សេចក្តី​យល់​)​ថា​ ​លោក​ប្រហែល​មាន​ឆ្នំា​មិនទាន់​ដល់២០​ ​ហើយ​ឧបសម្បទា​ទេ​ដឹង​ ​លោក​បរិភោគ​អាហារ​ក្នុង​វេលាវិកាល​ទេ​ដឹង​ ​លោក​ផឹកទឹក​ស្រវឹង​ទេ​ដឹង​ ​លោក​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​មាតុគ្រាម​ទេ​ដឹង​ ​ណ្ហើយចុះ​ ​លោក​ចូរ​ដឹង​ចុះ​ ​លោក​កុំ​រង្កៀស​សង្ស័យ​ស្តាយក្រោយ​ឡើយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៧​ ​ចប់​។​

ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636787631013255319
ទៅកាន់ទំព័រ៖