ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៨
[៣២៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុឈ្លោះនឹងភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់។ ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ និយាយគ្នាយ៉ាងនេះថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះជាពួកអលជ្ជីទេ ពួកយើងមិនអាចឈ្លោះនឹងពួកនេះទេ។ ពួកឆព្វគ្គិយភិក្ខុ(បានឮ) ក៏និយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី អ្នកទាំងឡាយញុំាងពួកយើងឲ្យដល់ដោយពាក្យថាអលជ្ជី។ ពួកភិក្ខុមានសីលជាទីស្រឡាញ់សួរថា ម្នាលអាវុសោ ចុះពួកអ្នកបានឮក្នុងទីណា។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា យើងទាំងឡាយឈរអែបស្តាប់ពួកលោកដ៏មានអាយុ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ កាលភិក្ខុទាំងឡាយបង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា មិនគួរនឹងឈរអែបស្តាប់សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា កាលភិក្ខុទាំងឡាយបង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា ពួកអ្នកឯងឈរអែបស្តាប់ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ
ID: 636787631389286827
ទៅកាន់ទំព័រ៖