ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៩
[៣៣៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុបានប្រព្រឹត្តអនាចារ កាលសង្ឃធ្វើកម្ម (ដើម្បីដាក់ទោស) ដល់ភិក្ខុមួយរូបៗ ក៏នាំគ្នានិយាយខ្ទាស់។ គ្រានោះឯង សង្ឃបានប្រជុំគ្នាដោយសង្ឃកិច្ចនីមួយ។ ទើបពួកឆព្វគ្គិយភិក្ខុ កំពុងធ្វើចីវរកម្ម បានឲ្យឆន្ទៈ (សេចក្តីគាប់ចិត្តរបស់ខ្លួន) ដល់ភិក្ខុមួយរូប។ គ្រានោះឯង សង្ឃប្រឹក្សាគ្នាថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុនេះមកតែម្នាក់ឯង បើដូច្នោះ ពួកយើងត្រូវធ្វើកម្មដល់ភិក្ខុនោះចុះ ហើយបានធ្វើកម្មដល់ភិក្ខុនោះ។ ទើបភិក្ខុនោះចូលទៅរកពួកឆព្វគ្គិយភិក្ខុ។ ពួកឆព្វគ្គិយភិក្ខុបានសួរភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ សង្ឃបានធ្វើអ្វី។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ សង្ឃបានធ្វើកម្មដល់ខ្ញុំ។ ពួកឆព្វគ្គិយភិក្ខុបាននិយាយថា ម្នាលអាវុសោ យើងទាំងឡាយបានឲ្យឆន្ទៈ ដើម្បីជាប្រយោជន៍ដល់កម្មនេះ ដោយគិតថា សង្ឃនឹងធ្វើកម្មដល់លោក ក៏ទេ បើយើងទាំងឡាយដឹងថា សង្ឃនឹងធ្វើកម្មដល់លោកសោត យើងទាំងឡាយ
ID: 636787632890262678
ទៅកាន់ទំព័រ៖