ព្រះត្រៃបិដក ភាគ ០៤

នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើឲ្យ​ល្អ​ ​គោរព​រាប់អាន​បូជា​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត១​។​ ​ពួក​ភិក្ខុនី​មិន​ត្រូវ​ស្តីប្រដៅ​ពួក​ភិក្ខុ​ឡើយ​ ​ពួក​ភិក្ខុ​ត្រូវ​ស្តីប្រដៅ​ដល់​ពួក​ភិក្ខុនី​បាន​ ​តាំង​អំពី​ថ្ងៃនេះ​ជាដើម​ ​នេះ​ជា​ធម៌​ដែល​ភិក្ខុនី​ត្រូវ​ធ្វើឲ្យ​ល្អ​ ​គោរព​រាប់អាន​បូជា​កុំ​ប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត១​។​ ​បើ​ភិក្ខុនី​ទាំងឡាយ​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើងខ្ញុំ​ទាំងឡាយ​ព្រមព្រៀង​គ្នា​ហើយ​ ​ភិក្ខុ​ពោល​ធម៌​ដទៃ​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បើ​ភិក្ខុនី​ទាំងឡាយ​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើងខ្ញុំ​ទាំងឡាយ​បែកគ្នា​ជា​ពួ​កៗ​ ​ភិក្ខុ​ចេះតែ​ពោល​នូវ​គរុ​ធម៌៨ដដែល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មិនបាន​ប្រគល់​ឱវាទ​ឲ្យ​ដល់​ភិក្ខុនី​ ​ត្រឡប់​ពោល​ធម៌​ដទៃ​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​២៩​]​ ​កម្ម​មិនមែន​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​មិនជា​ធម៌​មែន​ ​ភិក្ខុនី​សង្ឃ​បែកគ្នា​ជាពួក​ ​ភិក្ខុ​សំគាល់​ថា​ជាពួក​មែន​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​មិនមែន​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​មិនជា​ធម៌​មែន​ ​ភិក្ខុនី​សង្ឃ​បែកគ្នា​ជាពួក​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​មិនមែន​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​មិនជា​ធម៌​មែន​ ​ភិក្ខុនី​សង្ឃ​បែកគ្នា​ជាពួក​ ​ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636786887396662883
ទៅកាន់ទំព័រ៖