ព្រះត្រៃបិដក ភាគ ០៤

គឺ​អបលោកនកម្ម១​ ​ញត្តិកម្ម១​ ​ញត្តិទុតិយកម្ម១​ ​ញត្តិ​ចតុត្ថកម្ម១​ ​ដែល​សង្ឃ​ធ្វើតាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រដៅ​របស់​ព្រះ​សាស្តា​ ​កម្ម​នេះ​ ​ហៅថា​ ​កម្ម​ប្រកបដោយ​ធម៌​។​ ​ភិក្ខុ​ព្រម​ឲ្យ​ឆន្ទៈ​ ​ហើយ​ត្រឡប់​តិះដៀល​ ​(​ជា​ខាងក្រោយ​វិញ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣៣៥​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឆន្ទៈ​ ​ត្រឡប់​តិះដៀល​វិញ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ឲ្យ​ឆន្ទៈ​ ​ត្រឡប់​តិះដៀល​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឆន្ទៈ​ ​ត្រឡប់​តិះដៀល​ ​មិន​ត្រូវអាបត្តិ​អ្វី​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​(​ហើយ​ឲ្យ​ឆន្ទៈ​ ​ត្រឡប់​តិះដៀល​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​មិន​ត្រូវអាបត្តិ​អ្វី​។​
 [​៣៣៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុ​ដឹង​ថា​កម្ម​ដែល​សង្ឃ​ធ្វើ​ដោយ​មិនជា​ធម៌​ក្តី​ ​ដោយ​ពួក​ក្តី​ ​ដល់​ភិក្ខុ​អ្នក​មិន​គួរ​ដល់​កម្ម​ក្តី​ ​ហើយ​តិះដៀល១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៩​ ​ចប់​។​

ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636787633687988305
ទៅកាន់ទំព័រ៖