ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី១១​


 ​[​៣៤១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ទព្វ​មល្ល​បុត្រ​ដ៏​មាន​អាយុ​ ​ចាត់ចែង​សេនាសនៈ​ ​និង​សំដែង​ភត្ត​ដល់​សង្ឃ​។​ ​ទព្វ​មល្ល​បុត្រ​ដ៏​មាន​អាយុ​នោះ​ជា​អ្នកមាន​ចីវរ​ទុព្វលភាព​។​ ​សម័យ​នោះ​ឯង​ ​ចីវរ១បាន​កើតឡើង​ដល់​សង្ឃ​។​ ​សង្ឃ​ឲ្យ​ចីវរ​នោះ​ដល់​ទព្វ​មល្ល​បុត្រ​ដ៏​មាន​អាយុ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​នាំគ្នា​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​បង្អោន​លាភ​របស់​សង្ឃ​ទៅតាម​សេចក្តី​គាប់ចិត្ត​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​កាលបើ​សង្ឃ​ព្រមព្រៀង​គ្នា​ឲ្យ​ចីវរ​ ​(​ដល់​ភិក្ខុ​)​ ​ហើយ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិន​គួរ​នឹង​មក​តិះដៀល​ជា​ខាងក្រោយ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​សង្ឃ​ព្រមព្រៀង​គ្នា​ឲ្យ​ចីវរ​(​ដល់​ភិក្ខុ​)​ហើយ​ ​អ្នក​ទាំងឡាយ​ត្រឡប់​មក​តិះដៀល​ជា​ខាងក្រោយ​វិញ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​(​កាលបើ​)​ ​សង្ឃ​ព្រមព្រៀង​គ្នា​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636787635493531576
ទៅកាន់ទំព័រ៖