ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី១២
[៣៤៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ប្រជុំជនពួកមួយក្នុងក្រុងសាវត្ថី នាំគ្នាតាក់តែងចង្ហាន់ ព្រមទាំងចីវរទុកដើម្បីថ្វាយសង្ឃ ដោយគិតគ្នាថា យើងទាំងឡាយនឹងនិមន្តឲ្យលោកឆាន់ ហើយនឹងប្រគេនចីវរ។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុចូលទៅកាន់ទីប្រជុំជននោះ លុះចូលទៅហើយ បាននិយាយពាក្យនេះនឹងប្រជុំជននោះថា ម្នាលអាវុសោ ពួកអ្នកចូរឲ្យចីវរទាំងនេះដល់ភិក្ខុទាំងឡាយនេះ។ ពួកជនទាំងឡាយនោះបាននិយាយតបវិញថា ព្រះករុណា ពួកខ្ញុំមិនថ្វាយទេ ពួកខ្ញុំធ្លាប់តាក់តែងចង្ហាន់ ព្រមទាំងចីវរទុកដើម្បីថ្វាយសង្ឃរាល់ៗឆ្នាំ។ ពួកឆព្វគ្គិយភិក្ខុនិយាយលួងលោមថា ម្នាលអាវុសោ ទាយករបស់សង្ឃមានច្រើន ភត្តរបស់សង្ឃក៏មានច្រើន ភិក្ខុអម្បាលនេះបានអាស្រ័យលើអ្នកទាំងឡាយ បានជួបប្រសព្វអ្នកទាំងឡាយ ទើបមកគង់នៅក្នុងទីនេះបាន បើអ្នកទាំងឡាយមិនប្រគេនដល់លោកទាំងនេះ ចុះអ្នកណា តើគេនឹងប្រគេនដល់លោកទាំងនេះបាន ម្នាលអាវុសោ ចូរអ្នកទាំងឡាយឲ្យនូវចីវរទាំងឡាយនេះដល់ភិក្ខុអម្បាលនេះចុះ។ ប្រជុំជននោះ កាលត្រូវពួកឆព្វគ្គិយភិក្ខុ
ID: 636787637123204788
ទៅកាន់ទំព័រ៖