ព្រះត្រៃបិដក ភាគ ០៤
ឆ្កឹះឆ្កៀល ទើបថ្វាយចីវរដែលខ្លួនតាក់តែងទុក ដល់ពួកឆព្វគ្គិយភិក្ខុអស់ទៅ ហើយអង្គាសសង្ឃតែភត្តប៉ុណ្ណោះ។ ភិក្ខុទាំងឡាយណាដឹងថាភត្ត ព្រមទាំងចីវរដែលប្រជុំជនតាក់តែងទុកដើម្បីថ្វាយសង្ឃ តែមិនដឹងថាគេថ្វាយដល់ពួកឆព្វគ្គិយភិក្ខុទៅហើយ ភិក្ខុទាំងឡាយនោះបាននិយាយយ៉ាងនេះ(នឹងប្រជុំជននោះ)ថា ម្នាលអាវុសោ អ្នកទាំងឡាយចូរបង្អោនថ្វាយចីវរដល់សង្ឃចុះ។ ប្រជុំជននោះបាននិយាយប្រាប់ថា បពិត្រព្រះករុណា ចីវរដែលតាក់តែងទុកនោះគ្មានទេ លោកម្ចាស់ឆព្វគ្គិយទាំងឡាយបង្អោនទៅដើម្បីពួកលោកម្ចាស់ឆព្វគ្គិយអស់ទៅហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ កាលបើដឹងថា លាភរបស់សង្ឃគេបង្អោន(ដើម្បីសង្ឃ)ទៅហើយ មិនគួរនឹងបង្អោនទៅដើម្បីបុគ្គលសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយកាលបើដឹងថា លាភរបស់សង្ឃដែលគេបង្អោនទៅដើម្បីសង្ឃហើយ ត្រឡប់បង្អោនទៅដើម្បីបុគ្គលវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ កាលបើដឹងថា លាភរបស់សង្ឃ គេបង្អោនទៅ
ID: 636787637421021823
ទៅកាន់ទំព័រ៖