ព្រះត្រៃបិដក ភាគ ០៤

(​ដើម្បី​សង្ឃ​ហើយ​)​ ​ហេតុអ្វីបានជា​បង្អោន​ទៅ​ដើម្បី​បុគ្គល​វិញ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ដឹង​ថា​លាភ​របស់​សង្ឃ​ ​គេ​បង្អោន​ទៅ​ ​(​ដើម្បី​សង្ឃ​ហើយ​)​ ​ត្រឡប់​បង្អោន​ទៅ​ដើម្បី​បុគ្គល​វិញ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៤៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ដឹង​ ​គឺ​ភិក្ខុ​ដឹង​ដោយខ្លួនឯង​ក្តី​ ​ពួក​អ្នកដទៃ​ប្រាប់ភិក្ខុ​នោះ​ក្តី​ ​អ្នក​ម្ចាស់​ទាន​នោះ​ប្រាប់​ ​(​ដល់​ភិក្ខុ​នោះ​)​ក្តី​។​ ​ដែល​ហៅថា​ ​របស់​សង្ឃ​ ​គឺ​លាភ​ដែល​ទាយក​បាន​ថ្វាយ​ ​បាន​បរិច្ចាគ​ដល់​សង្ឃ​។​ ​ដែល​ហៅថា​លាភ​នោះ​ ​បាន​ដល់​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​បរិក្ខារ​ ​គឺ​ថ្នាំ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ ​ដោយហោចទៅ​ ​សូម្បីតែ​ដុំ​នៃ​លំអិត​ក្តី​ ​ឈើស្ទន់​ក្តី​ ​អម្បោះ​រង​ជើង​ដម្បា​ញក្តី​ ​(​ក៏​ហៅថា​លាភ​ក្នុង​សិក្ខាបទ​នេះ​)​។​ ​ដែល​ហៅថា​ ​គេ​បង្អោន​ទៅ​ ​គឺ​ម្ចាស់​របស់​ ​គេ​បញ្ចេញវាចា​ថា​ ​ពួក​ខ្ញុំ​នឹង​ថ្វាយ​ ​ពួក​ខ្ញុំ​នឹង​ធ្វើ​។​ ​ភិក្ខុ​បង្អោន​ទៅ​ដើម្បី​បុគ្គល​វិញ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636787641188187292
ទៅកាន់ទំព័រ៖