ព្រះត្រៃបិដក ភាគ ០៤

 ​[​៣៤៧​]​ ​លាភ​គេ​បង្អោន​ទៅ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​គេ​បង្អោន​ទៅ​ហើយ​ ​ត្រឡប់​បង្អោន​មក​ដើម្បី​បុគ្គល​វិញ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​លាភ​គេ​បង្អោន​ទៅ​ហើយ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​បង្អោន​មក​ដើម្បី​បុគ្គល​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លាភ​គេ​បង្អោន​ទៅ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ ​គេ​មិនទាន់​បង្អោន​ទៅ​ទេ​ ​ហើយ​បង្អោន​មក​ដើម្បី​បុគ្គល​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​ ​លាភ​គេ​បង្អោន​ទៅ​ដើម្បី​សង្ឃ​ ​តែ​ភិក្ខុ​បង្អោន​មក​ដើម្បី​សង្ឃ​ដទៃ​វិញ​ក្តី​ ​ដើម្បី​ចេតិយ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លាភ​គេ​បង្អោន​ទៅ​ហើយ​ដើម្បី​ចេតិយ​ ​ភិក្ខុ​បង្អោន​មក​ដើម្បី​ចេតិយ​ដទៃ​វិញ​ក្តី​ ​ដើម្បី​សង្ឃ​ក្តី​ ​ដើម្បី​បុគ្គល​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លាភ​គេ​បង្អោន​ទៅ​ដើម្បី​បុគ្គល​ហើយ​ ​ភិក្ខុ​ត្រឡប់​បង្អោន​មក​ដើម្បី​បុគ្គល​ដទៃ​វិញ​ក្តី​ ​ដើម្បី​សង្ឃ​ក្តី​ ​ដើម្បី​ចេតិយ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លាភ​គេ​មិនទាន់​បង្អោន​ទៅ​ទេ​ ​ភិក្ខុ​សំគាល់​ថា​ ​គេ​បង្អោន​ទៅ​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លាភ​គេ​មិនទាន់​បង្អោន​ទៅ​ទេ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លាភ​គេ​មិនទាន់​បង្អោន​ទៅ​ទេ​ ​ភិក្ខុ​សំគាល់​ថា​ ​គេ​មិនទាន់​បង្អោន​ទេ​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636787641532216970
ទៅកាន់ទំព័រ៖