ព្រះត្រៃបិដក ភាគ ០៤
ទ្រង់ត្រិះរិះថា ឧបាសកពោលពិតមែន ទើបទ្រង់រាជដំណើរទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទ្រង់ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ ព្រះបាទបសេនទិកោសល លុះគង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគទ្រង់ប្រើភិក្ខុមួយរូបដែលអាចនឹងបង្ហាញធម៌ក្នុងផ្ទះនៃពួកស្រីរបស់ខ្ញុំព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ព្រះបាទបសេនទិកោសលឲ្យឃើញ ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយដោយធម្មីកថា។ ព្រះបាទបសេនទិកោលស លុះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណចៀសចេញទៅ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរបង្ហាញធម៌ក្នុងផ្ទះនៃពួកស្រីរបស់ស្តេច។ ព្រះអានន្ទដ៏មានអាយុបានទទួលព្រះតម្រាស់ព្រះដ៏មានព្រះភាគថា សូមទ្រង់មេត្តាប្រោស យ៉ាងហ្នឹងហើយ ៗចូលទៅបង្ហាញធម៌ក្នុងផ្ទះនៃពួកស្រីរបស់ស្តេចសព្វៗវេលាតាមសមគួរ។ វេលាព្រឹក ព្រះអានន្ទដ៏មានអាយុស្លៀកស្បង់ ប្រដាប់ដោយបាត្រ
ID: 636787643374932367
ទៅកាន់ទំព័រ៖