ព្រះត្រៃបិដក ភាគ ០៤
និងចីវរ ហើយចូលទៅកាន់រាជនិវេសន៍របស់ព្រះបាទបសេនទិកោសល។ វេលានោះឯង ព្រះបាទបសេនទិកោសល ស្តេចកំពុងផ្ទំជាមួយព្រះទេវីព្រះនាមមល្លិកា។ នាងមល្លិកាទេវី បានឃើញព្រះអានន្ទដ៏មានអាយុមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រោកឡើងដោយប្រញាប់។ សំពត់មានពណ៌លឿងរលីងស្អាតក៏របូតចុះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុត្រឡប់ចាកទីនោះមកកាន់អារាម ប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះអានន្ទដ៏មានអាយុ ស្តេចមិនទាន់ទ្រង់ជ្រាបជាមុន មិនគួរនឹងចូលទៅខាងក្នុងព្រះរាជវាំងរបស់ស្តេចសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលអានន្ទ ឮថាស្តេចមិនទាន់ជ្រាបជាមុន អ្នកឯងស្រាប់តែចូលទៅខាងក្នុងព្រះរាជវាំងរបស់ស្តេច ពិតមែនឬ។ ព្រះអានន្ទទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលអានន្ទ ស្តេចមិនទាន់ជ្រាបជាមុន អ្នកឯងមិនគួរនឹងចូលទៅខាងក្នុងព្រះរាជវាំងរបស់ស្តេចទេ
ID: 636787643696190742
ទៅកាន់ទំព័រ៖