ព្រះត្រៃបិដក ភាគ ០៤

 [​៣៤​]​ ​កម្ម​មិនមែន​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​ជា​ធម៌​ ​ភិក្ខុនី​សង្ឃ​ព្រមព្រៀង​គ្នា​ ​ភិក្ខុ​សំគាល់​ថា​បែកគ្នា​ជាពួក​វិញ​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣៥​]​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​មិនជា​ធម៌​វិញ​ ​ភិក្ខុនី​សង្ឃ​បែកគ្នា​ជាពួក​ ​ភិក្ខុ​សំគាល់​ថា​ជាពួក​មែន​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិនជា​ធម៌​វិញ​ ​ភិក្ខុនី​សង្ឃ​បែកគ្នា​ជាពួក​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​មិនជា​ធម៌​វិញ​ ​ភិក្ខុនី​សង្ឃ​បែកគ្នា​ជាពួក​ ​ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៦​]​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សង្ស័យ​ ​ភិក្ខុនី​សង្ឃ​បែកគ្នា​ជាពួក​ ​ភិក្ខុ​សំគាល់​ថា​ជាពួក​មែន​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៧​]​ ​កម្ម​ជា​ធម៌​ ​ភិក្ខុ​សំគាល់​ថា​ ​កម្ម​ជា​ធម៌​មែន​ ​ភិក្ខុនី​សង្ឃ​បែកគ្នា​ជាពួក​ ​ភិក្ខុ​សំគាល់​ថា​ជាពួក​មែន​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ប្រដៅ​។​បេ​។​ ​ភិក្ខុ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយ​ប្រដៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636786888419151366
ទៅកាន់ទំព័រ៖