ព្រះត្រៃបិដក ភាគ ០៤

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទីពីរ​ ​ក្នុង​កិរិយា​ចូល​ទៅ​ខាងក្នុង​បុរី​នៃ​ស្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​រតនៈ​ណាមួយ​ក្នុង​បុរី​នៃ​ស្តេច​បាត់​ទៅ​។​ ​ស្តេច​រមែង​រង្កៀស​ក្នុង​រឿង​នោះ​យ៉ាងនេះ​ថា​ ​ជននី​មួយ​ដទៃ​ចូល​ទៅ​ក្នុង​ទីនេះ​មិន​មាន​ទេ​ ​វៀរលែងតែ​បព្វជិត​ ​ទំនងជា​កម្ម​របស់​បព្វជិត​ទេ​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទីបី​ ​ក្នុង​កិរិយា​ចូល​ទៅ​ខាងក្នុង​បុរី​នៃ​ស្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​រឿងរ៉ាវ​ទាំងឡាយ​ដែល​ស្តេច​ត្រូវ​បិទបាំង​ទុក​ខាងក្នុង​ ​មាននៅ​ខាងក្នុង​បុរី​នៃ​ស្តេច​ ​ត្រឡប់​បែក​សាយ​ទៅ​ខាងក្រៅ​។​ ​ស្តេច​រមែង​ទ្រង់​រង្កៀស​ក្នុង​រឿង​នោះ​យ៉ាងនេះ​ថា​ ​ជននី​មួយ​ដទៃ​ចូល​ទៅ​ក្នុង​ទីនេះ​មិន​មាន​ទេ​ ​វៀរលែងតែ​បព្វជិត​ ​ទំនងជា​កម្ម​របស់​បព្វជិត​ទេ​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី​បួន​ ​ក្នុង​កិរិយា​ចូល​ទៅ​ខាងក្នុង​បុរី​នៃ​ស្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​ព្រះរាជបុត្រ​ប្រាថ្នា​នឹង​បៀតបៀន​ចំពោះ​ព្រះរាជ​បិតា​ក្នុង​បុរី​នៃ​ស្តេច​ក្តី​ ​ព្រះរាជ​បិតា​ប្រាថ្នា​នឹង​បៀតបៀន​ចំពោះ​ព្រះរាជបុត្រ​ក្តី​។​ ​ព្រះរាជបុត្រ​ព្រះរាជ​បិតា​នោះ​រមែង​ទ្រង់​រង្កៀស​យ៉ាងនេះ​ថា​ ​ជននី​មួយ​ដទៃ​ចូល​ទៅ​ក្នុង​ទីនេះ​មិន​មាន​ទេ​ ​វៀរលែងតែ​បព្វជិត​ ​ទំនងជា​កម្ម​របស់​បព្វជិត​ទេ​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី​ប្រាំ​ ​ក្នុង​កិរិយា​ចូល​ទៅ​ខាងក្នុង​បុរី​នៃ​ស្តេច​។​ ​ម្នាល​ភិក្ខុ​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636787644482225700
ទៅកាន់ទំព័រ៖