ព្រះត្រៃបិដក ភាគ ០៤
ទាំងឡាយ ហេតុដទៃនៅមានតទៅទៀត ស្តេចទ្រង់តាំងមន្ត្រីដែលតាំងនៅក្នុងទីទាបឲ្យឡើងកាន់ទីខ្ពស់។ ការតាំងនោះមិនជាទីគាប់ចិត្តរបស់ជនទាំងឡាយណា ជនទាំងឡាយនោះរមែងរង្កៀសយ៉ាងនេះថា ស្តេចតែងច្រឡូកច្រឡំដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទីប្រាំមួយ ក្នុងកិរិយាចូលទៅខាងក្នុងបុរីនៃស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត ស្តេចទ្រង់បន្ថយមន្ត្រីដែលតាំងនៅក្នុងទីខ្ពស់ ឲ្យតាំងនៅក្នុងទីទាប។ ការតាំងនោះមិនជាទីគាប់ចិត្តរបស់ជនទាំងឡាយណា ជនទាំងឡាយនោះរមែងរង្កៀសយ៉ាងនេះថា ស្តេចតែងច្រឡូកច្រឡំដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទីប្រាំពីរ ក្នុងកិរិយាចូលទៅខាងក្នុងបុរីនៃស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត ស្តេចទ្រង់បញ្ជូនកងទ័ពទៅក្នុងកាលមិនសមគួរ។ ការបញ្ជូនកងទ័ពនោះ មិនជាទីគាប់ចិត្តរបស់ជនទាំងឡាយណា ជនទាំងឡាយនោះរមែងរង្កៀសយ៉ាងនេះថា ស្តេចតែងច្រឡូកច្រឡំដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទីប្រាំបី ក្នុងកិរិយាចូលទៅខាងក្នុងបុរីនៃស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត ស្តេចទ្រង់ឲ្យបញ្ជូនកងទ័ព
ID: 636787644797853753
ទៅកាន់ទំព័រ៖