ព្រះត្រៃបិដក ភាគ ០៤

ទៅ​ក្នុង​កាល​ដ៏​សមគួរ​ ​ហើយ​ទ្រង់​ឲ្យ​ត្រឡប់​វិល​វិញ​ពាក់កណ្តាល​ផ្លូវ​។​ ​ការ​ត្រឡប់​វិល​វិញ​នោះ​ ​មិនជា​ទីគាប់ចិត្ត​របស់​ជន​ទាំងឡាយ​ណា​ ​ជន​ទាំងឡាយ​នោះ​រមែង​រង្កៀស​យ៉ាងនេះ​ថា​ ​ស្តេច​តែង​ច្រឡូកច្រឡំ​ដោយ​បព្វជិត​ ​ទំនងជា​កម្ម​របស់​បព្វជិត​ទេ​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី​ប្រាំបួន​ ​ក្នុង​កិរិយា​ចូល​ទៅ​ខាងក្នុង​បុរី​នៃ​ស្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​ខាងក្នុង​រាជបុរី​តែង​ជ្រួលជ្រើម​ទៅ​ដោយ​ដំរី​ ​ជ្រួលជ្រើម​ទៅ​ដោយ​សេះ​ ​ជ្រួលជ្រើម​ទៅ​ដោយ​រថ​ ​និង​រូប​ ​សំឡេង​ក្លិន​រស​ ​ផោដ្ឋព្វៈ​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​សុទ្ធតែ​ជា​របស់​មិន​សមគួរ​ដល់​បព្វជិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី​ដប់​ ​ក្នុង​កិរិយា​ចូល​ទៅ​ខាងក្នុង​បុរី​នៃ​ស្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស១០យ៉ាងនេះ​ឯង​ ​ជា​ទោស​ក្នុង​កិរិយា​ចូល​ទៅ​ខាងក្នុង​បុរី​នៃ​ស្តេច​។​
 [​៣៥២​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ដោយ​បរិយាយ​ជាច្រើន​។​បេ​។​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​(​បើ​)​ស្តេច​ជា​ក្សត្រិយ៍​បាន​មុទ្ធាភិសេក​ហើយ​ ​មិនទាន់​ជ្រាប​ជាមុន​ ​ឈាន​កន្លង​ធរណី​ចូល​ទៅ​ក្នុង​ក្រឡាព្រះបន្ទំ​ ​ដែល​ស្តេច​មិនទាន់​យាង​ចេញ​ ​ស្រីកែវ​ក៏​មិនទាន់​ចេញ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 636787645121002236
ទៅកាន់ទំព័រ៖