ព្រះត្រៃបិដក ភាគ ០៤
[៣៥៤] ស្តេចមិនបាននិមន្ត ភិក្ខុសំគាល់ថាស្តេចមិនបាននិមន្ត ហើយដើរកន្លងធរណីចូលទៅ ត្រូវអាបត្តិបាចិត្តិយ។ ស្តេចមិនបាននិមន្ត ភិក្ខុមានសេចក្តីសង្ស័យ ហើយដើរកន្លងធរណីចូលទៅ ត្រូវអាបត្តិបាចិត្តិយ។ ស្តេចមិនបាននិមន្ត ភិក្ខុសំគាល់ថាស្តេចនិមន្ត ហើយដើរកន្លងធរណីចូលទៅ ត្រូវអាបត្តិបាចិត្តិយ។ ស្តេចនិមន្តហើយ ភិក្ខុសំគាល់ថាស្តេចមិនបាននិមន្ត ត្រូវអាបត្តិទុក្កដ។ ស្តេចនិមន្តហើយ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ស្តេចនិមន្តហើយ ភិក្ខុសំគាល់ថាស្តេចនិមន្តហើយ មិនត្រូវអាបត្តិ។
[៣៥៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺស្តេចបាននិមន្ត១ ជននោះមិនមែនជាក្សត្រិយ៍១ ជាស្តេច តែមិនបានទទួលអភិសេកដោយអភិសេកជាក្សត្រិយ៍១ ស្តេចយាងចេញពីក្រឡាព្រះបន្ទំ១ មហេសីចេញពីក្រឡាព្រះបន្ទំ១ ឬមួយស្តេចនឹងមហេសីទាំងពីរ ចេញពីក្រឡាព្រះបន្ទំ១ ស្តេចនិងមហេសីមិនបាននៅក្នុងក្រឡាព្រះបន្ទំ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី១ ចប់។
ID: 636787645798560990
ទៅកាន់ទំព័រ៖