ព្រះត្រៃបិដក ភាគ ០៤

នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​រើស​ឯង​ក្តី​ ​ឲ្យ​គេ​រើស​ក្តី​ ​នូវ​រតនៈ​ក្តី​ ​នូវ​វត្ថុ​ដែលគេ​សន្មត​ជារ​ត​នៈ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ខាងក្នុង​វត្ត​ ​ឬ​ខាងក្នុង​ទី​ស្នាក់​។​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​គប្បី​រើស​ឯង​ ​ឬ​ឲ្យ​គេ​រើស​នូវ​រតនៈ​ក្តី​ ​នូវ​វត្ថុ​ដែលគេ​សន្មត​ជារ​ត​នៈ​ក្តី​ ​ខាងក្នុង​អារាម​ក្តី​ ​ខាងក្នុង​ទី​ស្នាក់​ក្តី​ ​ហើយ​ទុកដាក់​ដោយ​គិតថា​ ​រតនៈ​របស់​ជន​ណា​ ​ជន​នោះ​នឹង​នាំ​យក​ទៅ​។​ ​នេះ​ជា​សាមីចិកម្ម​ក្នុង​សិក្ខាបទ​នោះ​។​
 [​៣៥៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​រតនៈ​នោះ​ ​បាន​ដល់​កែវ​មុក្តា​ ​កែវ​មណិ​ ​កែវ​ពៃ​ទូរ​ ​សង្ខ​ ​កែវ​សិលា​ ​កែវ​បវាឡ​ ​ប្រាក់​ ​មាស​ ​កែវ​ក្រហម​ ​(​កែវ​ទទឹម​)​ ​កែវ​មរ​កដ​ ​(​កែវ​ពព្រូស​)​ ​នេះ​ឈ្មោះថា​ ​រតនៈ​។​ ​ដែល​ហៅថា​ ​វត្ថុ​ដែលគេ​សន្មត​ជារ​ត​នៈ​នោះ​ ​បាន​ដល់​វត្ថុ​ឯណាមួយ​ជា​គ្រឿងឧបភោគបរិភោគ​របស់​មនុស្ស​ទាំងឡាយ​ ​វត្ថុ​នេះ​ឈ្មោះថា​ ​គេ​សន្មត​ជារ​ត​នៈ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ខាងក្នុង​អារាម​ក្តី​ ​ខាងក្នុង​ទី​ស្នាក់​ក្តី​ ​គឺ​លើកលែងតែ​ខាងក្នុង​វត្ត​ ​និង​ខាងក្នុង​ទី​ស្នាក់​។​ ​ដែល​ហៅថា​ ​ខាងក្នុង​វត្ត​នោះ​ ​គឺ​វត្ត​ដែល​មាន​របង​ ​សំដៅយក​ទី​ខាងក្នុង​នៃ​របង​វត្ត​ ​(​បើ​)​ ​វត្ត​ដែល​មិន​មាន​របង​ ​សំដៅយក​ត្រឹម​ទី​ឧបចារ​នៃ​វត្ត​។​ ​ដែល​ហៅថា​ ​ខាងក្នុង​ទី​ស្នាក់​នោះ​ ​គឺទី​ស្នាក់​ដែល​មាន​របង​ ​សំដៅយក​ទី​ខាងក្នុង​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636787647712800479
ទៅកាន់ទំព័រ៖