ព្រះត្រៃបិដក ភាគ ០៤
ហើយចៀសចេញទៅ។ បើមិនមានភិក្ខុដ៏សមគួរទេ ភិក្ខុនោះត្រូវផ្ញើរទុកនៅដៃរបស់ពួកគហបតីដ៏សមគួរ ដែលមាននៅក្នុងទីនោះ ហើយគប្បីចៀសចេញទៅ។ ពាក្យថា នេះជាសាមីចិកម្មក្នុងសិក្ខាបទនោះ គឺនេះតាមធម្មតាក្នុងរឿងនោះ។
[៣៦១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុរើសឯង ឬឲ្យគេរើសនូវរតនៈក្តី នូវវត្ថុដែលគេសន្មតជារតនៈក្តី ខាងក្នុងវត្តក្តី ខាងក្នុងទីស្នាក់ក្តី ហើយទុកដាក់ដោយគិតថា រតនៈរបស់អ្នកណា អ្នកនោះនឹងនាំយកទៅ១ ភិក្ខុកាន់យកវត្ថុដែលគេសន្មតជារតនៈដោយស្និទ្ធស្នាល១ ភិក្ខុកាន់យកជារបស់ខ្ចី១ ភិក្ខុសំគាល់ថាជារបស់បង្សុកូល១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី២ ចប់។
ID: 636787657521981532
ទៅកាន់ទំព័រ៖