ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៣​


 [​៣៦២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ចូល​ទៅកាន់​ស្រុកក្នុង​វេលា​រសៀល​ ​ហើយ​អង្គុយ​និយាយ​តិរច្ឆាន​ក​ថា​ផ្សេង​ៗ​ជាច្រើន​ក្នុង​រោង​ជាទី​ប្រជុំ​និយាយ​ ​តិរច្ឆានកថា​នោះ​ដូចម្តេច​ខ្លះ​ ​តិរច្ឆានកថា​នោះ​ ​គឺ​ពោល​អំពី​រឿង​ស្តេច​ ​ពោល​អំពី​ចោរ​ ​ពោល​អំពី​មហាមាត្យ​ ​ពោល​អំពី​សេនាទាហាន​ ​ពោល​អំពី​ភ័យ​ ​(​និង​សត្វ​សាហារ​ជាដើម​)​ ​ពោល​អំពី​ចម្បាំង​ ​ពោល​អំពី​បាយ​ ​ពោល​អំពី​ទឹក​ ​ពោល​អំពី​សំពត់​ ​ពោល​អំពី​ទីដេក​ ​ពោល​អំពី​ផ្កាកម្រង​ ​ពោល​អំពី​គ្រឿងក្រអូប​ ​ពោល​អំពី​ញាតិ​ ​ពោល​អំពី​យាន​ ​ពោល​អំពី​ស្រុក​ ​ពោល​អំពី​និគម​ ​ពោល​អំពី​ក្រុង​ ​ពោល​អំពី​ជនបទ​ ​ពោល​អំពី​ស្រី​ ​ពោល​អំពី​សុរា​ ​ពោល​អំពី​ច្រក​ ​ពោល​អំពី​ទី​ដំ​កល់​នៃ​ក្អម​ ​គឺ​កំពង់ទឹក​ ​ពោល​អំពី​ញាតិ​ដែល​ស្លាប់​ទៅកាន់បរលោក​ ​ពោល​អំពី​រឿង​ផ្សេង​ៗ​ដែល​ឥតប្រយោជន៍​ ​ពោល​អំពី​លោក​ ​(​លទ្ធិ​កុហក​ក្នុង​លោក​)​ ​ពោល​អំពី​សមុទ្រ​ ​ពោល​អំ​ពី​ភវៈ​(​១​)​ ​និង​អ​ភវៈ​(​២​)​ ​ដែល​ជាហេតុ​
​(​១​)​ ​ភវៈ​ ​គឺ​សស្ស​ត​ទិដ្ឋិ​ ​។​ ​(​២​)​ ​អ​ភវៈ​ ​គឺ​ឧច្ឆេទ​ទិដ្ឋិ​ ​ម្យ៉ាងទៀត​ ​ភវៈ​ ​គឺ​សេចក្តី​ចំរើន​ ​អ​ភវៈ​ ​គឺ​សេចក្តី​សាបសូន្យ​ ​ឬ​ភវៈ​ ​គឺ​សេចក្តី​សុខ​ក្នុង​កាម​ ​អ​ភវៈ​ ​គឺ​សេចក្តី​ព្យាយាម​ធ្វើខ្លួន​ឲ្យ​លំបាក​ឥតប្រយោជន៍​ ​។​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636787658097794466
ទៅកាន់ទំព័រ៖