ព្រះត្រៃបិដក ភាគ ០៤

ឥតប្រយោជន៍​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណ​សក្យ​បុត្រ​ ​មិន​គួរ​នឹង​មក​ចូល​ស្រុកក្នុង​វេលាវិកាល​ ​ហើយ​អង្គុយ​និយាយ​តិរច្ឆាន​ក​ថា​ផ្សេង​ៗ​ជាច្រើន​ ​ក្នុង​រោង​ជាទី​ប្រជុំ​និយាយ​ ​ដូច​ពួក​គ្រហស្ថ​អ្នក​បរិភោគ​នូវ​កាម​សោះ​ ​តិរច្ឆានកថា​នោះ​ដូចម្តេច​ខ្លះ​ ​តិរច្ឆានកថា​នោះ​គឺ​ ​ពោល​អំពី​រឿង​ស្តេច​ ​ពោល​អំពី​ចោរ​ ​ពោល​អំពី​មហាមាត្យ​ ​ពោល​អំពី​សេនាទាហាន​ ​ពោល​អំពី​ភ័យ​ ​(​និង​សត្វ​សាហារ​ជាដើម​)​ ​ពោល​អំពី​ចម្បាំង​ ​ពោល​អំពី​បាយ​ ​ពោល​អំពី​ទឹក​ ​ពោល​អំពី​សំពត់​ ​ពោល​អំពី​ទីដេក​ ​ពោល​អំពី​កម្រងផ្កា​ ​ពោល​អំពី​គ្រឿងក្រអូប​ ​ពោល​អំពី​ញាតិ​ ​ពោល​អំពី​យាន​ ​ពោល​អំពី​ស្រុក​ ​ពោល​អំពី​និគម​ ​ពោល​អំពី​នគរ​ ​ពោល​អំពី​ជនបទ​ ​ពោល​អំពី​ស្រី​ ​ពោល​អំពី​សុរា​ ​ពោល​អំពី​ច្រក​ ​ពោល​អំពី​ទី​ដំ​កល់​នៃ​ក្អម​ ​គឺ​កំពង់ទឹក​ ​ពោល​អំពី​ញាតិ​ដែល​ស្លាប់​ទៅកាន់បរលោក​ ​ពោល​អំពី​រឿង​ផ្សេង​ៗ​ ​ពោល​អំពី​លោក​ ​(​លទ្ធិ​កុហក​ក្នុង​លោក​)​ ​ពោល​អំពី​សមុទ្រ​ ​ពោល​អំ​ពី​ភវៈ​ ​និង​អ​ភវៈ​ដែល​ជាហេតុ​ឥតប្រយោជន៍​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពួក​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​នឹង​មក​ចូល​ស្រុកក្នុង​វេលាវិកាល
ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 636787658448544528
ទៅកាន់ទំព័រ៖