ព្រះត្រៃបិដក ភាគ ០៤

ហើយ​អង្គុយ​និយាយ​តិរច្ឆាន​ក​ថា​ផ្សេង​ៗ​ជាច្រើន​ក្នុង​រោង​ជាទី​ប្រជុំ​ពោល​សោះ​ ​តិរច្ឆានកថា​នោះ​ដូចម្តេច​ខ្លះ​ ​តិរច្ឆានកថា​នោះ​គឺ​ ​ពោល​អំពី​រឿង​ស្តេច​។​បេ​។​ ​ពោល​អំ​ពី​ភវៈ​ ​និង​អ​ភវៈ​ដែល​ជាហេតុ​ឥតប្រយោជន៍​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​អ្នកឯង​រាល់គ្នា​ចូល​ស្រុកក្នុង​វេលាវិកាល​ ​ហើយ​អង្គុយ​និយាយ​តិរច្ឆាន​ក​ថា​ផ្សេង​ៗ​ជាច្រើន​ ​តិរច្ឆានកថា​នោះ​ដូចម្តេច​ខ្លះ​ ​តិរច្ឆានកថា​នោះ​គឺ​ ​ពោល​អំពី​រឿង​ស្តេច​។​បេ​។​ ​ពោល​អំ​ពី​ភវៈ​ ​និង​អ​ភវៈ​ដែល​ជាហេតុ​ឥតប្រយោជន៍​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិន​គួរ​នឹង​ចូល​ស្រុក​ ​ក្នុង​វេលាវិកាល​ ​ហើយ​អង្គុយ​និយាយ​តិរច្ឆាន​ក​ថា​ផ្សេង​ៗ​ជាច្រើន​ទេ​ ​តិរច្ឆានកថា​នោះ​ដូចម្តេច​ខ្លះ​ ​តិរច្ឆានកថា​នោះ​គឺ​ ​ពោល​អំពី​រឿង​ស្តេច​។​បេ​។​ ​ពោល​អំ​ពី​ភវៈ​ ​និង​អ​ភវៈ​ដែល​ជាហេតុ​ឥតប្រយោជន៍​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 636787658702279041
ទៅកាន់ទំព័រ៖