ព្រះត្រៃបិដក ភាគ ០៤

យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ចូល​ស្រុកក្នុង​វេលាវិកាល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​នេះ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​៣៦៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ទៅកាន់​ក្រុង​សាវត្ថី​ក្នុង​កោសល​ជនបទ​ ​ក៏បាន​ចូល​ទៅកាន់​ស្រុក​មួយ​ ​ក្នុង​វេលា​ល្ងាច​។​ ​មនុស្ស​ទាំងឡាយ​ឃើញ​ភិក្ខុ​ទាំងនោះ​ហើយ​ ​ក៏បាន​ពោល​នូវ​ពាក្យ​នេះ​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​ចូល​មក​។​ ​ចំណែក​ភិក្ខុ​ទាំងនោះ​សង្ស័យ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឃាត់​ហាម​នូវ​ការ​ចូល​ស្រុកក្នុង​វេលាវិកាល​ហើយ​ ​បាន​ជា​មិន​ហ៊ាន​ចូល​ទៅ​។​ ​ចោរ​ទាំងឡាយ​បាន​ប្លន់​ភិក្ខុ​ទាំងនោះ​។​ ​ភិក្ខុ​ទាំងនោះ​ទៅ​ក្រុង​សាវត្ថី​ ​ហើយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​បាន​លា​ភិក្ខុ​ផងគ្នា​ ​ហើយ​ចូល​ស្រុកក្នុង​វេលាវិកាល​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិនបាន​លា​ ​ហើយ​ចូល​ទៅកាន់​ស្រុកក្នុង​វេលាវិកាល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​នេះ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636787659013466840
ទៅកាន់ទំព័រ៖