ព្រះត្រៃបិដក ភាគ ០៤

រង្កៀស​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឃាត់​ហាម​ការ​មិនបាន​លា​ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ចូល​ស្រុកក្នុង​វេលាវិកាល​ ​ទើប​មិន​ហ៊ាន​ចូល​ទៅ​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ ​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​មាន​កិច្ច​ប្រញាប់​ដូច្នោះ​ ​មិនបាច់​លា​ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ចូល​ស្រុកក្នុង​វេលាវិកាល​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិនបាន​លា​ភិក្ខុ​ដែល​មាននៅ​ ​ហើយ​ចូល​ស្រុកក្នុង​វេលាវិកាល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​កិច្ច​ប្រញាប់​ដូច្នោះ​។​
 [​៣៦៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​ភិក្ខុ​មាននៅ​ ​គឺ​ភិក្ខុ​ដែលគេ​គួរ​នឹង​លាហើយ​ចូល​ទៅ​ ​(​កាន់​ស្រុក​)​បាន​។​ ​ដែល​ហៅថា​ ​ភិក្ខុ​មិន​មាននៅ​ ​គឺ​មិន​មាន​ភិក្ខុ​ដែលគេ​គួរ​នឹង​លាហើយ​ចូល​ទៅ​ ​(​កាន់​ស្រុក​)​។​ ​ដែល​ហៅថា​ ​វេលាវិកាល​នោះ​ ​គឺ​តាំងពី​ថ្ងៃជ្រេ​ពី​ត្រង់​ទៅ​ដរាប​ទល់នឹង​អរុណរះ​ឡើង​។​ ​ពាក្យ​ថា​ ​ចូល​ទៅកាន់​ស្រុក​ ​សេចក្តី​ថា​ ​ភិក្ខុ​ឈាន​រំលង​របង​នៃ​ស្រុក​ដែល​មាន​របង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់
ID: 636787659743478594
ទៅកាន់ទំព័រ៖