ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​ឈានជំហាន​ចូល​ទៅកាន់​ឧបចារស្រុក​ដែល​គ្មាន​របង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​មាន​កិច្ច​ប្រញាប់​ដូច្នោះ​ ​សេចក្តី​ថា​ ​លើកលែងតែ​កិច្ច​ប្រញាប់​មាន​សភាព​ដូច្នោះ​។​ ​
 [​៣៦៧​]​ ​វេលាវិកាល​ ​(​កាលមិនគួរ​)​ ​ភិក្ខុ​សំគាល់​ថា​វេលាវិកាល​ ​ហើយ​មិនបាន​លា​ភិក្ខុ​ដែល​មាននៅ​ ​ចូល​ទៅកាន់​ស្រុក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​កិច្ច​ប្រញាប់​ដូច្នោះ​។​ ​វេលាវិកាល​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​មិន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ ​ចូល​ទៅកាន់​ស្រុក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​កិច្ច​ប្រញាប់​ដូច្នោះ​។​ ​កាលមិនគួរ​ ​ភិក្ខុ​សំគាល់​ថា​កាលគួរ​ ​ហើយ​មិន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ ​ចូល​ទៅកាន់​ស្រុក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​កិច្ច​ប្រញាប់​មាន​សភាព​ដូច្នោះ​។​ ​កាលគួរ​ ​ភិក្ខុ​សំគាល់​ថា​កាលមិនគួរ​ ​ហើយ​(​មិន​លា​ភិក្ខុ​ផងគ្នា​ ​ចូល​ទៅកាន់​ស្រុក​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាលគួរ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាលគួរ​ ​ភិក្ខុ​សំគាល់​ថា​កាលគួរ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636787660069137221
ទៅកាន់ទំព័រ៖