ព្រះត្រៃបិដក ភាគ ០៤

 [​៤១​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​សំដែង​នូវ​បាឡី​នៃ​គរុ​ធម៌​ប្រាំបី​ ​ដល់​ភិក្ខុ​ដែល​សំដែង​នូវ​អដ្ឋកថា​នៃ​គរុ​ធម៌​ប្រាំបី​ ​ដល់​ភិក្ខុ​ដែល​ភិក្ខុនី​ពោល​ថា​ ​លោកម្ចាស់​ ​ចូរ​សូត្រ​ទៅ​ ​ភិក្ខុ​ក៏​សូត្រ​ ​ដល់​ភិក្ខុ​ដែល​ភិក្ខុនី​សួរ​ប្រស្នា​ ​ហើយ​ឆ្លើយ​ដោះ​ ​ដល់​ភិក្ខុ​ដែល​សំដែងធម៌​ឲ្យ​អ្នកដទៃ​ស្តាប់​ ​ហើយ​ភិក្ខុនី​ចូល​ស្តាប់​ផង​ ​ដល់​ភិក្ខុ​ប្រដៅ​ធម៌​ដល់​សិក្ខមានា​ ​ឬ​ដល់​សាមណេរី​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី១​ ​ចប់​។​

ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636786889418768541
ទៅកាន់ទំព័រ៖