ព្រះត្រៃបិដក ភាគ ០៤
ក៏នឿយព្រួយលំបាក។ កាលមនុស្សទាំងនោះកំពង់តែពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនគួរនឹងមិនដឹងប្រមាណ សូមបំពង់ម្ជុលច្រើន (ហួសកំណត់)។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយមិនស្គាល់ប្រមាណ សូមបំពង់ម្ជុលច្រើន ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសទាំងនោះ មិនគួរនឹងមិនដឹងប្រមាណ សូមបំពង់ម្ជុលច្រើនទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យគេធ្វើបំពង់ម្ជុលជាវិការនៃឆ្អឹងក្តី ជាវិការនៃភ្លុកក្តី ជាវិការនៃស្នែងក្តី ត្រូវភេទនកបាចិត្តិយ
(១)
(១) អាបត្តិបាចិត្តិយនេះមានកិច្ចត្រូវបំបែកបំពង់ម្ជុលនោះមុនជាវិនយកម្ម ទើបសំដែងបាន បើមិនបានធ្វើវិនយកម្មទេ សំដែងមិនបានឡើយ ។
ID: 636787666153105204
ទៅកាន់ទំព័រ៖