ព្រះត្រៃបិដក ភាគ ០៤

 ​[​៣៧០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ដែល​ហៅថា​ ​ឆ្អឹង​ ​គឺ​ឆ្អឹង​ណាមួយ​។​ ​ដែល​ហៅថា​ភ្លុក​ ​សំដៅយក​ភ្លុក​ដំរី​ជា​ប្រមាណ​។​ ​ដែល​ហៅថា​ ​ស្នែង​ ​គឺ​ស្នែង​ណាមួយ​។​ ​ពាក្យ​ថា​ឲ្យ​គេ​ធ្វើ​ ​គឺ​ធ្វើ​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​អ្នកដទៃ​ធ្វើ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​ត្រូវ​បំបែក​បំពង់ម្ជុល​ដែល​ខ្លួន​បាន​មក​នោះ​ ​ហើយ​សឹម​សំដែង​អាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៧១​]​ ​ភិ​ក្ខុញុំាង​បំពង់ម្ជុល​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ឲ្យ​សម្រេច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​បង្គាប់​អ្នកដទៃ​ឲ្យ​សម្រេច​នូវ​បំពង់ម្ជុល​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​បំពង់ម្ជុល​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​សម្រេច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ធ្វើ​ដោយខ្លួនឯង​ក្តី​ ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​ក្តី​ ​នូវ​បំពង់ម្ជុល​ដើម្បី​អ្នកដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បាន​បំពង់ម្ជុល​ដែល​អ្នកដទៃ​ធ្វើ​ហើយ​ ​(​យក​មក​)​ ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់
ID: 636787666529966759
ទៅកាន់ទំព័រ៖