ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៥
[៣៧៣] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះឧបនន្ទសក្យបុត្តដ៏មានអាយុសិងលើគ្រែដ៏ខ្ពស់។ វេលានោះ ព្រះដ៏មានព្រះភាគទ្រង់ពុទ្ធដំណើរទៅកាន់សេនាសនចារិកជាមួយនឹងពួកភិក្ខុច្រើនរូប ហើយចូលទៅកាន់វិហារដែលព្រះឧបនន្ទសក្យបុត្តដ៏មានអាយុនៅ។ ឯព្រះឧបនន្ទសក្យបុត្តដ៏មានអាយុបានក្រឡេកទៅឃើញព្រះដ៏មានព្រះភាគកំពុងយាងមកពីចម្ងាយ លុះបានឃើញហើយ ក៏បានក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ចូលមកទតមើលទីដេករបស់ខ្ញុំព្រះអង្គសិន។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រឡប់មកពីទីនោះវិញ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឯមោឃបុរស អ្នកទាំងឡាយគប្បីដឹងដោយទីអាស្រ័យ
(១)។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់បន្ទោសព្រះឧបនន្ទសក្យបុត្តដ៏មានអាយុដោយអនេកបរិយាយ។បេ។ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
(១) បានដល់ទីនៅ
ID: 636787667453529584
ទៅកាន់ទំព័រ៖