ព្រះត្រៃបិដក ភាគ ០៤
គឺវាស់ពីត្រឹមមេគ្រែខាងក្រោម ភិក្ខុធ្វើដោយខ្លួនឯងក្តី ឲ្យគេធ្វើក្តី ឲ្យកន្លងហួសប្រមាណនោះទៅ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលធ្វើ ត្រូវកាត់គ្រែក្នុងខណៈដែលបានមកចេញ ហើយសឹមសំដែងអាបត្តិបាចិត្តិយ។
[៣៧៥] គ្រែដែលខ្លួនធ្វើមិនទាន់ស្រេច ភិក្ខុសម្រេចដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ គ្រែដែលខ្លួនធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃសម្រេចឲ្យ ត្រូវអាបត្តិបាចិត្តិយ។ គ្រែដែលអ្នកដទៃធ្វើមិនទាន់សម្រេច ភិក្ខុធ្វើឲ្យសម្រេចដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ គ្រែដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃទៀតសម្រេចឲ្យ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុធ្វើគ្រែដោយខ្លួនឯងក្តី ឲ្យអ្នកដទៃធ្វើក្តី ដើម្បីអ្នកដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុបានគ្រែ ឬតាំងដែលអ្នកដទៃធ្វើ (ហើយយកមក) ប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៣៧៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុធ្វើត្រូវតាមប្រមាណ១ ភិក្ខុធ្វើឲ្យថយចុះពីប្រមាណ១ ភិក្ខុបានគ្រែ ឬតាំងដែលអ្នកដទៃធ្វើឲ្យហួសប្រមាណ (យកមក) កាត់ចេញហើយប្រើប្រាស់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៥ ចប់។
ID: 636787668442786166
ទៅកាន់ទំព័រ៖