ព្រះត្រៃបិដក ភាគ ០៤

តាំង​ដែលគេ​បង្ខាំ​ជើងតាំង​ដោយ​មេ​តាំង​ទាំងឡាយ​ ​ហើយ​ធ្វើ​ដោយសង្ខេប​ជា​បល្លង្ក១​ ​តាំង​ដែលគេ​ធ្វើ​ជើង​ប្រហែល​នឹង​ជើងសេះ​ ​ជើង​ពពែជា​ដើម១​ ​តាំង​ដែលគេ​បាន​បញ្ចុះ​ជើង​ទៅ​ក្នុង​មេ១​។​ ​ដែល​ហៅថា​ ​សំឡី​ ​គឺ​សំឡី​មាន៣យ៉ាង​ ​គឺ​សំឡី​កើត​ពីដើម​ឈើ​ ​(​មាន​ដើម​រកា​ជាដើម​)​១​ ​សំឡី​កើត​ពី​វល្លិ៍​(​មា​នវ​ល្លិ៍​ទឹកដោះ​ជាដើម​)​១​ ​សំឡី​កើតអំពី​ស្មៅ១​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ធ្វើ​ ​គឺ​ភិក្ខុ​ធ្វើ​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​ភិក្ខុ​ត្រូវ​រើក​កាយ​សំឡី​ក្នុង​គ្រែ​ក្នុង​ខណៈ​ដែល​បាន​មក​ ​ហើយ​សឹម​សំដែង​អាបត្តិ​ចេញ​។​
 [​៣៧៩​]​ ​គ្រែ​ឬ​តាំង​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​សម្រេច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​គ្រែ​ឬ​តាំង​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​សម្រេច​ឲ្យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​គ្រែ​ឬ​តាំង​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​សម្រេច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​គ្រែ​ឬ​តាំង​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​ទៀត​សម្រេច​ឲ្យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ធ្វើ​គ្រែ​ឬ​តាំង​ដោយខ្លួនឯង​ក្តី​ ​អ្នកដទៃ​ធ្វើ​ក្តី​ ​ដើម្បី​បុគ្គល​ដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បាន​គ្រែ​ឬ​តាំង​ដែល​អ្នកដទៃ​ធ្វើឲ្យ​ ​(​ហើយ​យក​មក​)​ ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៩០ | បន្ទាប់
ID: 636787669871597889
ទៅកាន់ទំព័រ៖