ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៨
[៣៨៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះដ៏មានព្រះភាគបានអនុញ្ញាតសំពត់សម្រាប់គ្របកម(ជាដើម)ដល់ភិក្ខុទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា សំពត់សម្រាប់គ្របកម ព្រះដ៏មានព្រះភាគទ្រង់បានអនុញ្ញាតហើយ ៗក៏ប្រើប្រាស់នូវសំពត់សម្រាប់គ្របកមទាំងឡាយមិនសមប្រមាណ ទាញពីមុខខ្លះ ពីក្រោយខ្លះហើយចេញដើរទៅ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងប្រើប្រាស់ សំពត់សម្រាប់គ្របកមមិនសមប្រមាណសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយប្រើប្រាស់សំពត់សម្រាប់គ្របកមទាំងឡាយមិនសមប្រមាណ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា នែពួកមោឃបុរស អ្នកទាំងឡាយមិនគួរនឹងប្រើប្រាស់សំពត់សម្រាប់គ្របកមមិនសមប្រមាណទេ នែពួកមោឃបុរស អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ
ID: 636787671970337930
ទៅកាន់ទំព័រ៖