ព្រះត្រៃបិដក ភាគ ០៤
សេចក្តីសោកទាំងឡាយ រមែងមិនមានដល់មុនីដែលមានអធិចិត្តមិនប្រមាទ សិក្សានៅក្នុងផ្លូវនៃមោនធម៌ (គឺអរហត្តញាណ) មិនញាប់ញ័រ (ដោយលោកធម៌) មានចិត្តស្ងប់ (ចាកកិលេស) តែងមានស្មារតីជានិច្ច។
[៤៣] ភិក្ខុនីទាំងឡាយ បាននិយាយគ្នាយ៉ាងនេះថា យើងទាំងឡាយបាននិយាយគ្នាទុកមកហើយថា វេលាថ្ងៃនេះឱវាទគង់នឹងមិនសម្រេចបរិបូណ៌ទេ លោកម្ចាស់ចូឡបន្ថកគង់នឹងពោលនូវឧទាននោះឯងដដែលក្នុងកាលឥឡូវហ្នឹង។ ព្រះចូឡបន្ថកដ៏មានអាយុបានស្តាប់ពាក្យនិយាយចរចានេះរបស់ភិក្ខុនីទាំងឡាយនោះហើយ។ គ្រានោះ ព្រះចូឡបន្ថកដ៏មានអាយុហោះទៅកាន់វិហារស្ថានហើយចង្ក្រមខ្លះ ឈរខ្លះ អង្គុយខ្លះ ដេកខ្លះ បង្ហុយផ្សែងខ្លះ បញ្ចេញពន្លឺភ្លើងខ្លះ បំបាត់ខ្លួនទៅខ្លះ ហើយពោលឧទាននោះទៀតផង និងពុទ្ធវចនៈដទៃជាច្រើនផង ឰដ៏អាកាសវាលទទេ។ ភិក្ខុនីទាំងឡាយបាននិយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើងទាំងឡាយ សេចក្តីអស្ចារ្យ(នេះ) ចំឡែកពេកណាស់ ម្នាលគ្នាយើងទាំងឡាយ ហេតុមិនធ្លាប់កើត ៗហើយ ឱវាទដែលសម្រេចបរិបូណ៌ដូចជាឱវាទរបស់លោកម្ចាស់ចូឡបន្ថកយ៉ាងនេះ កាលពីដើម យើងមិនធ្លាប់បាន(ស្តាប់)ទេ។ លំដាប់នោះ ព្រះចូឡបន្ថកដ៏មានអាយុ
ID: 636786890308769446
ទៅកាន់ទំព័រ៖