ព្រះត្រៃបិដក ភាគ ០៤

ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សំ​ពត់​វស្សិ​ក​សាដក​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​ទៀត​សម្រេច​ឲ្យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បាន​សំ​ពត់​វស្សិ​ក​សាដក​ដែល​អ្នកដទៃ​ធ្វើ​ហើយ​(​យក​មក​)​ ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៩៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុ​ធ្វើ​សំ​ពត់​វស្សិ​ក​សាដក​ត្រូវ​តាម​ប្រមាណ១​ ​ភិក្ខុ​ធ្វើ​សំ​ពត់​វស្សិ​ក​សាដក​ថយ​ចុះពី​ប្រមាណ១​ ​ភិក្ខុ​បាន​សំ​ពត់​វស្សិ​ក​សាដក​ដែល​អ្នកដទៃ​ធ្វើឲ្យ​ហួសប្រមាណ​ ​ហើយ​(​យក​មក​)​កាត់ចេញ​ ​ទើប​ប្រើប្រាស់១​ ​ភិក្ខុ​ធ្វើ​សំ​ពត់​វស្សិ​ក​សាដក​(​នោះ​)​ឲ្យ​ជា​ពិតាន​ក្តី​ ​ជា​កម្រាល​ផែនដី​ក្តី​ ​ជារ​នាំង​ក្តី​ ​ជា​ពូក​ក្តី​ ​ជា​ខ្នើយ​ក្តី១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៩​ ​ចប់​។

ថយ | ទំព័រទី ៤០១ | បន្ទាប់
ID: 636788610924500472
ទៅកាន់ទំព័រ៖