ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី១០
[៣៩៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះនន្ទដ៏មានអាយុ ជាបុត្តនៃព្រះមាតុច្ឆានៃព្រះដ៏មានព្រះភាគ មានរូបល្អគួរនឹងរមឹលមើល នាំឲ្យជ្រះថ្លា មានកំពស់ទាបជាងព្រះដ៏មានព្រះភាគ៤ធ្នាប់។ ព្រះនន្ទនោះទ្រង់ចីវរប៉ុនគ្នានឹងចីវរព្រះសុគត។ ពួកភិក្ខុជាថេរៈបានឃើញព្រះនន្ទដ៏មានអាយុដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏នាំគ្នាក្រោកឡើងអំពីអាសនៈ ដោយគិតថា ព្រះដ៏មានព្រះភាគទ្រង់ពុទ្ធដំណើរមក។ លុះព្រះនន្ទចូលមកជិតហើយ ភិក្ខុទាំងនោះក៏ស្គាល់ច្បាស់ ទើបពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះនន្ទដ៏មានអាយុមិនគួរនឹងប្រើប្រាស់ចីវរប៉ុនចីវរព្រះសុគតសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែនន្ទ ឮថាអ្នកឯងប្រើប្រាស់ចីវរប៉ុនចីវរព្រះសុគត ពិតមែនឬ។ ព្រះនន្ទនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា នែនន្ទ អ្នកឯងមិនគួរនឹងប្រើប្រាស់ចីវរប៉ុនចីវរព្រះសុគតទេ នែនន្ទ អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លា
ID: 636788611372606102
ទៅកាន់ទំព័រ៖