ព្រះត្រៃបិដក ភាគ ០៤
ឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យគេធ្វើចីវរប៉ុនចីវរព្រះសុគតឬធំជាង ត្រូវឆេទនកបាចិត្តិយ។ ឯប្រមាណសុគតចីវររបស់ព្រះសុគតនោះយ៉ាងនេះ គឺបណ្តោយ៩ចំអាម ទទឹង៦ចំអាម ដោយចំអាមព្រះសុគត។ នេះជាប្រមាណសុគតចីវររបស់ព្រះសុគត។
[៣៩៥] ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា ប្រមាណសុគតចីវរ គឺបណ្តោយ៩ចំអាម ទទឹង៦ចំអាម ដោយចំអាមព្រះសុគត។ ពាក្យថា ឲ្យគេធ្វើ គឺភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលធ្វើ ភិក្ខុត្រូវកាត់ចីវរក្នុងខណៈដែលបានមក ហើយសឹមសំដែងអាបត្តិបាចិត្តិយចេញ។
[៣៩៦] ចីវរដែលខ្លួនធ្វើមិនទាន់ស្រេច ភិក្ខុឲ្យសម្រេចដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ចីវរដែលខ្លួនធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃសម្រេចឲ្យ ត្រូវអាបត្តិបាចិត្តិយ។ ចីវរដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឲ្យសម្រេចដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។
ID: 636788611947188967
ទៅកាន់ទំព័រ៖