ព្រះត្រៃបិដក ភាគ ០៤

​បាដិទេសនីយ​កណ្ឌ​


​​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាបត្តិ​បាដិទេសនីយៈ​ទាំង៤នេះ​ ​តែង​មកកាន់​ឧទ្ទេស​។​

​សិក្ខាបទ​ទី១​

 [​៣៩៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ភិក្ខុនី១រូប​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី​ ​កាលដែល​ត្រឡប់មកវិញ​ ​បានឃើញ​ភិក្ខុ១រូប​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​ទទួល​ចង្ហាន់​សិន​។​ ​ភិក្ខុ​នោះ​តប​ថា​ ​នែនាង​ ​ប្រពៃ​ហើយ​ៗ​ ​ក៏​ទទួលយក​ចង្ហាន់​ទាំងអស់​។​ ​កាលបើ​វេលា​ជិត​ ​(​ថ្ងៃត្រង់​ហើយ​)​ ​ភិក្ខុនី​នោះ​ក៏​មិន​អាច​នឹង​ដើរទៅ​បិណ្ឌបាត​បាន​ឡើយ​ ​ក៏​ដាច់​ចង្ហាន់​។​ ​លុះ​គ្រា​ខាងក្រោយ​មក​ ​ភិក្ខុនី​នោះ​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី​ ​អស់​ថ្ងៃជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​អស់​ថ្ងៃជា​គំរប់​បីដង​ផង​ ​ក្នុង​វេលា​ដែល​ត្រឡប់មកវិញ​ ​ក៏បាន​ឃើញ​ភិក្ខុ​នោះ​ទៀត​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​
ថយ | ទំព័រទី ៤០៦ | បន្ទាប់
ID: 636788619907414265
ទៅកាន់ទំព័រ៖