ព្រះត្រៃបិដក ភាគ ០៤

ទទួលយក​ចង្ហាន់​សិន​។​ ​ភិក្ខុ​នោះ​តប​ថា​ ​នែនាង​ ​ប្រពៃ​ហើយ​ៗ​ ​ក៏​ទទួលយក​ចង្ហាន់​ទាំងអស់​។​ ​កាលបើ​វេលា​ជិត​(​ថ្ងៃត្រង់​ហើយ​)​ ​ភិក្ខុនី​នោះ​ក៏​មិន​អាច​នឹង​ដើរទៅ​បិណ្ឌបាត​បាន​ឡើយ​ ​ក៏​ដាច់​ចង្ហាន់​។​ ​លំដាប់នោះ​ ​លុះដល់​ថ្ងៃទី៤​ ​ភិក្ខុនី​នោះ​ក៏​ធេងធោង​ដើរទៅ​តាម​ច្រក​។​ ​មាន​សេដ្ឋី​គហបតី​ម្នាក់​ ​កាល​បររថ​មកដល់​ផ្លូវ​ប្រសព្វគ្នា​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោក​ចូរ​ចៀសចេញ​។​ ​ភិក្ខុនី​នោះ​កាល​ចៀសចេញ​ទៅ​ ​ក៏​ដួល​ជិត​កន្លែង​នោះ​ឯង​។​ ​សេដ្ឋី​គហបតី​ក៏​បាន​ញុំាង​ភិក្ខុនី​នោះ​ឲ្យ​អត់ទោស​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​មេត្តា​អត់ទោស​ ​(​ដ្បិត​)​ ​លោកម្ចាស់​ ​ខ្ញុំ​បាន​ធ្វើឲ្យ​ដួល​ហើយ​។​ ​ភិក្ខុនី​នោះ​តប​ថា​ ​នែ​គហបតី​ ​ខ្លួន​អាត្មា​ ​អ្នកឯង​នឹង​បាន​ធ្វើឲ្យ​ដួល​ក៏ទេ​ ​ខ្លួន​អាត្មា​ជា​ស្រី​មាន​កំលាំង​អន់​ស្រាប់​ទេតើ​។​ ​សេដ្ឋី​គហបតី​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ព្រោះ​ហេតុអ្វីបានជា​លោក​មាន​កំលាំង​អន់ថយ​។​ ​ខណៈនោះ​ ​ភិក្ខុនី​នោះ​ ​ក៏បាន​ប្រាប់​សេចក្តី​នុ៎ះ​ដល់​សេដ្ឋី​គហបតី​ ​(​ដោយសព្វគ្រប់​)​។​ ​សេដ្ឋី​គហបតី​ក៏បាន​នាំ​យក​ភិក្ខុនី​នោះ​ទៅ​ឯ​ផ្ទះ​ឲ្យ​ឆាន់ចង្ហាន់​ ​រួចហើយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​ទាំងឡាយ​មិន​គួរ​នឹង​ទទួល​អាមិសៈ​អំពី​ដៃ​ភិក្ខុនី​សោះ​ ​ដ្បិត​មាតុគ្រាម​តែង​បានលាភ​
ថយ | ទំព័រទី ៤០៧ | បន្ទាប់
ID: 636788620277915457
ទៅកាន់ទំព័រ៖